កំពត ៖ សម្តេចក្រឡាហោម ស ខេង  នាយករដ្ឋមន្ត្រីស្តីទី បានថ្លែងថា ការចិញ្ចឹម និងការផលិតចំណីអាហារនៅកម្ពុជា នៅមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាជនបាននៅឡើយទេ។

ក្នុងពិធីសម្ពោធជាផ្លូវការ រោងចក្រផលិតចំណីអាហារ របស់ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ដែលជារោងចក្រផលិតចំណីអាហារស្តង់ដារដំបូងគេនៅកម្ពុជា ស្ថិតក្នុងស្រុកជុំគីរី ខេត្តកំពត នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងថា ក្នុងមួយឆ្នាំៗ ត្រូវនាំចូលរាប់ពាន់តោនពីប្រទេសជិតខាង ដែលទាមទាឱ្យមានការផលិតបន្ថែម។

សម្ដេចក្រឡាហោម បញ្ជាក់ថា ប្រទេសកម្ពុជា ត្រូវការលើកកម្ពស់គុណភាព នៃការផលិតចំណីអាហារឱ្យមានដំណើរការល្អជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយការនាំចូលពីប្រទេសជិតខាង ហើយនឹងផ្តល់នូវផលិតផលដ៏មានគុណភាពជូនប្រជាជនកម្ពុជា ព្រោះកន្លងមកការចិញ្ចឹម និងការផលិតចំណីអាហារ មិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការនៅឡើយទេ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ