ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់ភាគីពាក់ព័ន្ធឲ្យរើសជនជាតិភាគចិន ជាអភិបាលរងខេត្តរតនគិរីថ្មី ជំនួស លោក ញ៉ែម សំអឿន ត្រូវបានតែងតាំងជាអភិបាលខេត្តរតនគិរី។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលខេត្តរតគិរីថ្មី នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ សម្ដេច ស ខេង មានប្រសាសន៍ថា «ដោយសារ ឯកឧត្តម ថង សាវុន ចេញទៅធ្វើអភិបាលខេត្តមណ្ឌលគិរី ហើយយក ឯកឧត្តម ញ៉ែម សំអឿន ជាអភិបាលរង ធ្វើជាអភិបាលខេត្តរតនគិរី វិញ។ ដូច្នេះ នៅខ្វះមួយជាអភិបាករងខេត្តរតគិរី ខ្ញុំសូមស្នើថា ឯកឧត្តម ជា ហំ ជាមួយ  ឯកឧត្តម ញ៉ែម សំអឿន ឬក៏សហការីផ្សេងៗទៀត ខិតខំរកអភិបាលរងខេត្តរតនគិរីម្នាក់ទៀត បើបានជនជាតិរិទ្ធតែប្រសើរ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ