ភ្នំពេញ ៖ គណនីហ្វេសបុកមួយមានឈ្មោះថា Jasmine Angkor បានបង្ហើបថា ក្រុមប្រឆាំងគ្រោងប្រមូលកម្លាំងចំនួន ៣ម៉ឺននាក់ មកពីខេត្ត ឡើងមកផ្តុំគ្នានៅទីក្រុងភ្នំពេញ ដើម្បីអុកឡុកការបោះឆ្នោត។ 

ហ្វេសបុកឈ្មោះ Jasmine Angkor បានសរសេរថា ថ្ងៃមុនបន្ទាប់ពីខ្ញុំបញ្ចេញព័ត៌មានអំពីផែនការទុច្ចរិត ឥឡូវឈ្មោះ ប៊ុត ធារី បានរត់គេចខ្លួនទៅប្រទេសបារាំងវិញដោយសុវត្ថិភាពហើយ នៅឡើយតែបក្សពួកខ្លួនគឺ អៀរ ចាន់ណា ដែលត្រូវបានគណបក្សកាន់អំណាចដឹងពីផែនការហើយត្រូវបានឃាត់ខ្លួនកាលពីពេលថ្មីៗនេះ។ 

ហ្វេសប៊ុក ដដែល បញ្ជាក់ថា តាមព័ត៌មានផ្ទៃក្នុងរបស់បក្សភ្លើងទៀន គឺបានទទួលផែនការពីលោកសម រង្សី ប្រមូលកំលាំងពីខេត្តឡើងភ្នំពេញ ឲ្យបានយ៉ាងតិច ៣ម៉ឺននាក់ ដោយឲ្យលោក ជា មុន្នី ប្រមូលកម្មករ និងលោក វន ពៅ ប្រមូល PassApp ឲ្យបានជាងមួយពាន់គ្រឿង។ 

ហ្វេសបុកឈ្មោះ Jasmine Angkor បានសរសេរបញ្ជាក់ថា «បើតាមការយល់ឃើញរបស់ខ្ញុំ បក្សភ្លើងទៀន គឺមានផែនការអុកឡុកបំផ្លាញការបោះឆ្នោតនៅកម្ពុជា ឬរៀបចំចាំទទួលមេ នៅក្រៅប្រទេសមកភ្នំពេញមុនពេលបោះឆ្នោត។ ខ្ញុំគិតថា សមត្ថកិច្ចនៅមិនទាន់រឿងនេះទេ គួរតែមានការប្រុងប្រយ័ត្ន និងទប់ស្កាត់ឲ្យបាន»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ