ព្រះមហាក្សត្រកម្ពុជា ប្រកាសដាក់ឲ្យប្រើប្រាស់ច្បាប់ ស្តីពីវិសោធនកម្មមាត្រា១៤០ ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
3 ឆ្នាំ មុន
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់ នូវច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
សូមបញ្ជាក់ថា មាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ត្រូវបានធ្វើវិសោធនកម្ម ដូចតទៅ៖
-មាត្រា១៤០ ថ្មី
*គណៈអភិបាលរាជធានីភ្នំពេញ មានចំនួនយ៉ាងច្រើន១១ (ដប់មួយ)រូប។
*គណៈអភិបាលខេត្តមានចំនួនពី៧ (ប្រាំពីរ)រូប ទៅ១១ (ដប់មួយ)រូប។
*គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី៥ (ប្រាំ)រូប ទៅ៧ (ប្រាំពីរ)រូប។
*ចំនួនជាក់ស្ដែងនៃគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕