ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ បានចេញប្រកាសមួយដោយសម្រេចលុបឈ្មោះ «គណបក្សបេះដូងជាតិ» ចេញពីបញ្ជីគណបក្សនយោបាយ។
ការចេញប្រកាសលុបឈ្មោះគណបក្សបេះដូងជាតិនេះ បានធ្វើឡើងបន្ទាប់ពី តុលាការកំពូល បានបើកសវនការ និងបានប្រកាសសាលដីកាសវនាការជាសាធារណៈ ដោយបិទផ្លូវតវ៉ា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១៕