សម្ដេចតេជោ ហ៊ុន សែន និរាករណ៍ វិធានការទប់ស្កាត់ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃទៅបរទេស
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារាចរ ស្តីពីនិរាករណ៍សារាចរណែនាំរបស់រាជរដ្ឋាភិបាល លេខ១០ សរណន ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៣ ស្ដីពីវិធានការទប់ស្កាត់ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មិនទាន់កែច្នៃទៅបរទស។
យោង តាមសារាចរ របស់ រាជរដ្ឋាភិបាល បានឲ្យដឹងថា «កន្លងមករាជរដ្ឋាភិបាលបានចេញសារាចរណែនាំលេខ១០ សរណន ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៣ ស្ដីពីវិធានការទប់ស្កាត់ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃ ទៅបរទេស។ ដោយពិនិត្យឃើញថា សារាចរណែនាំខាងលើ លែងឆ្លើយតបទៅនឹងស្ថានភាពវិស័យកៅស៊ូបច្ចុប្បន្ន និងក្នុងគោលបំណងសម្រួល ដល់កសិករដែលដាំកៅស៊ូជាលក្ខណៈគ្រួសារ អាចមានជម្រើស និងទទួលបាន រាជរដ្ឋាភិបាលសម្រេចនិរាករសារាចរណែនាំរ បស់រាជរដ្ឋាភិបាលលេខ១០ សរណនប្រាក់ចំណេញខ្ពស់ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៣ ស្ដីពីវិធានការទប់ស្កាត់ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃ ទៅបរទេស»៕