(ថៃ)៖នៅយប់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៥នេះ ទាហានថៃ បានចេញបទបញ្ជាឱ្យបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា​ ដោយគោរពលើគោលការណ៍មនុស្សធម៌ គឺអនុញ្ញាតឱ្យឆ្លងកាត់តែសិស្ស​ និងអ្នកជំងឺ​។ការសម្រេចរបស់ទាហានថៃ​ ធ្វេីឡេីងដោយយកលេសថា​ មានការរំលោភបំពានព្រំដែនពីកងទ័ព​កម្ពុជា​ និងមានកំណេីននៃឧក្រិដ្ឋកម្មឆ្លងដែន។ វិធានការបិទព្រំដែនរបស់ទាហានថៃរួមមាន៖ ផ្អាកការឆ្លងកាត់យានយន្តទាំងអស់។ ហាមឃាត់ការធ្វើដំណើររបស់ពលរដ្ឋថៃ និងបរទេស ភ្ញៀវទេសចរ និងសកម្មភាពពាណិជ្ជកម្មទាំងអស់។ប៉ុន្តែលើកលែងសម្រាប់ករណីមនុស្សធម៌ (សិស្សសាលា ,និស្សិត និងអ្នកជំងឺដែលត្រូវការសង្គ្រោះបន្ទាន់​)៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ