(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា «តើអាចកើតមានសង្គ្រាមនុយក្លែអ៊ែឬទេ បើមានការព្រមានជាប្រចាំថ្ងៃបែបនេះ?»
ថ្លែងនៅក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា៖ «ការបាញ់ម៉ីស៊ីលឆ្លងកាត់ពីកូរ៉េខាងជើង ឆ្លងកាត់ប្រទេសជប៉ុនមិនមានជារឿងលេងសើចនោះទេ។នេះបញ្ជាក់ថា បើចង់បាញ់ទៅទីក្រុងតូក្យូ ឬបាញ់ចូលក្នុងតំបន់ណាមួយនៃប្រទេសជប៉ុន ក៏អាចបាញ់បាន ពីព្រោះឆ្លងកាត់ប្រទេសតើ»។
សម្តេចបានគូសបញ្ជាក់ថា ទង្វើរបស់ប្រទេសកូរ៉េខាងជើងនេះ គឺជាគំរាមកំហែងដល់សន្តិសុខក្នុងតំបន់។ សម្តេចបានថ្លែងថា មិនមែនគ្រាន់តែបាញ់ឆ្លងចូលក្នុងសមុទ្រ តែនេះឆ្លងកាត់ប្រទេសមួយ។
ក្រៅតែសម្តេចបារម្ភអំពីបញ្ហានេះ សម្តេចក៏មានក្តីកង្វល់អំពីបញ្ហាដែលពិភពលោកនៅតែប្រឈមនឹងការរាតត្បាតជំងឺកូវីដ-១៩ និងបញ្ហាសង្រ្គាមរុស្ស៊ី និងអ៊ុយកែ្រន ដែលធ្វើឲ្យមានការកើនឡើងនូវតម្លៃប្រេងឥន្ធនៈ និងសម្ពាធអតិផរណា។ ជាពិសេសជួបនូវបញ្ហាអាកាសធាតុ គ្រោះធម្មជាតិ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ