ក្រសួងមហាផ្ទៃ ក្រើនរំលឹកជាថ្មី ចំពោះគណបក្សភ្លើងទៀន ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌដែលបានកំណត់
3 ឆ្នាំ មុន
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានធ្វើការក្រើនរំលឹកជាថ្មីចំពោះ គណបក្សគណបក្សភ្លើងទៀន ត្រូវធ្វើការពិនិត្យ និងយកចិត្តទុកដាក់ក្នុងការអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌដែលបានកំណត់ក្នុងប្រការ២០ ប្រការ៣១ ប្រការ៣៣ និងប្រការ៥៣ នៃលក្ខន្តិកៈគណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ព្រមទាំងត្រូវបំពេញកាតព្វកិច្ចតាមលក្ខខណ្ឌកំណត់ដោយបទប្បញ្ញត្តិ នៃច្បាប់ ស្តីពីគណបក្សនយោបាយផងដែរ។ ក្រសួងមហាផ្ទៃ បានបន្ដថា គណបក្សភ្លើងទៀន ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ ជូនមកក្រសួងមហាផ្ទៃ អំពីអាសយដ្ឋានទីស្នាក់ការកណ្តាលគណបក្ស ជាកំណត់៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ