ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ទៀ សីហា រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានឆ្លើយតបយុវជនសង្គមបំពុលម្នាក់ថា «កម្ពុជា មិនបានដកទ័ពទេ កុំញុះញង់ពេក»  អ្នកឯង ក៏មិនមែនកងទ័ពដែរ។

ការឆ្លើយតប លោកឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បន្ទាប់ពីបានឃើញមានគណនី Tik Tok និងហ្វេសប៊ុកមួយថតសម្ដែងគ្រងឯកសណ្ឋានជាកងទ័ពផ្សព្វផ្សាយដែលមានចរិតញុះញង់រើសអើង និងបំបាក់ទឹកចិត្តកងទ័ព។

តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បានគូសបញ្ជាក់ថា «អ្នកឯងមិនមែនកងទ័ព មិននៅស្រុកខ្មែរផង កុំចេះតែនាំរឿងពេក នៅស្រុកគេបានសុខ នៅទៅ  កុំរករឿងអ្នកនៅក្នុងស្រុក ។ ហើយ កម្ពុជាក៏មិនបានដកទ័ពទេ កុំញុះញង់ពេក គ្មាននរណាជឿទៀតទេ»។

សូមរំលឹកថា បើតាមអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បុគ្គលរូបនេះមានឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរជាសកម្មជនគណបក្សប្រឆាំង មានតួនាទីជាប្រធានបណ្តាញយុវជនកម្ពុជាសកល ប្រចាំប្រទេសថៃ ស្រុកកំណើតនៅភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅក្នុងប្រទេសថៃ។ អ្នកនាំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ទុកការផ្សព្វផ្សាយរបស់បុគ្គលរូបនេះ ជាការញុះញង់ រើសអើង ដើម្បីបំបាក់ទឹកចិត្តកងទ័ព៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ