អ្នកនាំពាក្យរងសេតវិមាន៖សហរដ្ឋអាមេរិក អបអរសាទរចំពោះលទ្ធផលកិច្ចប្រជុំ GBC រវាងកម្ពុជា និងថៃ ហើយអំពាវនាវឱ្យភាគីទាំង២ ប្តេជ្ញាចិត្តយ៉ាងពេញលេញសម្រាប់សន្តិភាពយូរអង្វែង
3 ម៉ោង មុន
លោក Tommy Pigott អ្នកនាំពាក្យរងសេតវិមាន បានថ្លែងនៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២៥នេះថា សហរដ្ឋអាមេរិក ស្វាគមន៍ចំពោះកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលជាការរៀបចំជំហានទី១ដ៏ប្រសើរ សម្រាប់ការបន្តអនុវត្តបទឈប់បាញ់។ ជាមួយគ្នានោះលោកបន្ថែមថា ប្រធានាធិបតី ដូណាល់ ត្រាំ និង រដ្ឋមន្ត្រីការបរទេស លោក ម៉ាកូ រូប៊ីយ៉ូ បានអំពាវនាវឱ្យភាគីកម្ពុជា និងថៃ ប្តេជ្ញាចិត្តយ៉ាងពេញលេញសម្រាប់សន្តិភាពយូរអង្វែង"។