ក្រោយពីបញ្ចប់កិច្ចប្រជុំ GBC ! កម្ពុជា-ថៃ ឯកភាពបញ្ឈប់ចល័តទ័ព និងដើរល្បាតទៅទីតាំងភាគីម្ខាងទៀត
2 ម៉ោង មុន
ភ្នំពេញ ៖ ក្រោយពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅវិសាមញ្ញ (GBC)រវាងកម្ពុជានិងថៃគឺភាគីទាំងពីរយល់ព្រមរក្សាការដាក់ពង្រាយកងទ័ពបច្ចុប្បន្ន ដោយមិនមានការចល័តទៅមុខទៀតឡើយ ជាពិសេសមិនត្រូវមានចលនាទ័ព រួមទាំងការដើរល្បាតឆ្ពោះទៅកាន់ទីតាំងភាគីម្ខាងទៀត ។
ការយល់ព្រមនេះ ខណៈបទឈប់បាញ់រវាងកម្ពុជា-ថៃបានចូលជាធរមាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥៕