កិច្ចប្រជុំកំពូលដែលគ្រប់គ្នាទន្ទឹងរង់ចាំជាយូររវាង លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក វ្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥ មិនសម្រេចបានជាកិច្ចព្រមព្រៀងណាមួយ ដើម្បីដោះស្រាយ ឬផ្អាកសង្គ្រាមរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែននោះទេ។ ប៉ុន្តែមេដឹកនាំទាំងពីរ បានពណ៌នាអំពីការពិភាក្សានេះ ថា «មានលទ្ធផលល្អ»។

ក្នុងអំឡុងពេលបង្ហាញខ្លួនក្នុងសន្និសីទកាសែតបន្ទាប់ពីកិច្ចប្រជុំជិត ៣ម៉ោង នៅរដ្ឋអាឡាស្កា, មេដឹកនាំទាំងពីរ បាននិយាយថា ពួកគេបានធ្វើឱ្យមានវឌ្ឍនភាពលើបញ្ហាមួយចំនួន។ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិត ហើយមិនបានឆ្លើយសំណួរអ្វីទាំងអស់ពីអ្នកកាសែត។

«មានចំណុចជាច្រើនណាស់ដែលយើងបានឯកភាពគ្នា។ ខ្ញុំនឹងនិយាយថា មានបញ្ហាធំពីរ ឬបីដែលយើងមិនទាន់អាចដោះស្រាយបាន ប៉ុន្តែយើងបានធ្វើឱ្យមានការរីកចម្រើនខ្លះហើយ»។ នេះគឺជាការបញ្ជាក់របស់ លោក ដូណាល់ ត្រាំ ខណៈលោកឈរនៅពីមុខផ្ទាំងខាងក្រោយ ដែលមានសរសេរថា «ការស្វែងរកសន្តិភាព»។ ប្រភព៖ Reuters៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ