អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ស្នើឱ្យមានទាហានម៉ាឡេស៊ី ដើម្បីតានដានការអនុវត្តបទឈប់បាញ់ កម្ពុជា-ថៃ
2 ម៉ោង មុន
ភ្នំពេញ ៖ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី លោក Tan Sri Mohd Nizam Jaffar បានស្នើឱ្យនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ផ្ញើលិខិតមួយច្បាប់ទៅមេដឹកនាំកម្ពុជា និងថៃ ដើម្បីអនុញ្ញាតឱ្យទាហានម៉ាឡេស៊ី ចូលទៅក្នុងតំបន់ជម្លោះ ជាមួយនឹងក្រុមសង្កេតការណ៍អាស៊ាន (AOT)។
នេះបើយោងតាមការផ្សាយរបស់កាសែតម៉ាឡេស៊ី Bernama នៅថ្ងៃទី១៤ ខែសីហា ដោយអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបញ្ជាក់ថា ក្រុម AOT មានការចូលរួមពីតំណាងមកពីប្រទេសសមាជិកអាស៊ាន ហើយនឹងនៅសមរភូមិជានិច្ច ដើម្បីធានា និងតាមដានថា មិនមានការបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់៕