សម្តេចតេជោ ហ៊ុន សែន៖ សំដីរបស់ ថាក់ សុីន គឺកាន់តែបង្ហាញយ៉ាងច្បាស់នូវការឈ្លានពានកម្ពុជា ពីសំណាក់កងទ័ពថៃមកលើកម្ពុជា
1 ថ្ងៃ មុន
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បង្ហាញសារដោយលើកថា សំដីរបស់ ថាក់ ស៉ីន គឺកាន់តែបង្ហាញយ៉ាងច្បាស់នូវការឈ្លានពានមកលើដែនអធិតេយ្យរបស់កម្ពុជាពីសំណាក់កងទ័ពថៃ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
មុននេះ ថាក់ ស៉ីន បង្ហាះសារដែលមានចរិត្តប្រើប្រាស់សង្រ្គាម ដើម្បីប្រដៅ ហ៊ុន សែន។ សំដីរបស់ ថាក់ ស៉ីន កាន់តែបង្ហាញច្បាស់នូវការឈ្លានពានកម្ពុជា ពីសំណាក់កងទ័ពថៃមកលើកម្ពុជា។
ខ្ញុំមិនចម្លែកទេសម្រាប់ចរិតរបស់ ថាក់ ស៉ីន មកលើខ្ញុំព្រោះ សូម្បីតែព្រះមហាក្សត្រថៃ ក៏គាត់ក្បត់មនុស្សក្នុងបក្សគាត់ក៏គាត់ក្បត់ និងរឿងកាន់តែអាក្រក់ គឺគាត់ធ្លាប់សម្លាប់ប្រជាជនថៃកាន់សាសនាឥស្លាម នៅខេត្តភាគត្បូងរាប់រយនាក់កាលពីឆ្នាំ២០០៤។ ពេលនេះក្រោមហេតុផលសងសឹក ហ៊ុន សែន គាត់ប្រើសង្រ្គាមដែលលទ្ធផលចុងក្រោយ គឺប្រជាជនជាអ្នករងគ្រោះ៕