ភ្នំពេញ៖អាកាសចរស៊ីវិលកម្ពុជានៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ បានប្រកាសបិទការហោះហើរឆ្លងកាត់តំបន់ដែលកំពុងផ្ទុះអាវុធជាមួយថៃទាំងស្រុង និងពង្រីកវិសាលភាពកម្ពស់ហោះហើរមកតំបន់ប៉ោយប៉ែត ប៉ៃលិន និងសៀមរាប ដើម្បីសុវត្ថិភាពអ្នកដំណើរតាមផ្លូវអាកាស។

លោកបន្ថែមថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ (ម៉ោង១០ព្រឹក) ជើងហោះរវាងរាជធានីភ្នំពេញ-ទីក្រុងបាងកក និងទីក្រុងសៀមរាប- ទីក្រុងបាងកក នៅបន្តដំណើរការហោះហើរជាធម្មតា

គួរបញ្ជាក់ថា លោក ស៊ីន ចាន់សេរីវត្ថា បានបន្ថែមថា អាកាសចរស៊ីវិលបានពង្រីកវិសាលភាព បន្តបន្ទាប់រហូតមកដល់តំបន់ប៉ោយប៉ែត ប៉ៃលិន និងខេត្តសៀមរាប គឺកំណត់មិនឱ្យយន្តហោះហោះទាបជាង ១ ២០០ ម៉ែត្រ។ ហើយថា ការពង្រីកវិសាលភាព មិនប៉ះពាល់ដល់ជើងហោះហើរកម្ពុជានោះទេ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ