ភ្នំពេញ  ៖  នៅ ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ នេះ ក្រសួង ធនធាន ទឹក និង ឧតុនិយម បាន ប្រកាស ថា កម្ពុជា នឹង ទទួល រង នូវ ឥទ្ធិពល ពី ប្រព័ន្ធសម្ពាធទាបគួបផ្សំ នឹងខ្យល់មូសុងនិរតី ក្នុងកម្រិតខ្សោយចាប់ពីថ្ងៃទី៥ ដល់ថ្ងៃ ទី១១ ខែកក្កដា ឆ្នាំ២០២៣។

បាតុភូតនេះ នឹងធ្វើឲ្យតំបន់ទំនាបកណ្ដាល តំបន់ ខ្ពង់រាប នៅ កម្ពុជា សីតុណ្ហភាព អប្បបរមា មាន ពី ២៤-២៦ °C – សីតុណ្ហភាព អតិបរមា មាន ពី ៣៣-៣៦C ហើយ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្សោយទៅតិចតួច និង មធ្យម ដោយ ផ្នែក ខ្លះ លាយឡំ ដោយផ្គរ រន្ទះ ខ្យល់ កន្ត្រាក់។


ចំណែក ឯតំបន់ មាត់សមុទ្រ សីតុណ្ហភាព អប្បបរមាមានពី២៥-២៧ °Cសីតុណ្ហភាព អតិបរមាមានពី៣២-៣៤ °Cអាចមានភ្លៀងធ្លាក់ ក្នុង កម្រិត ពីខ្សោយទៅមធ្យមលាយឡំដោយផ្គររន្ទះនិងខ្យល់ កន្ត្រាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ