បាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ បានរៀបចំពិធីសូត្រមន្ដចម្រើនព្រះបរិត្ត សុំសេចក្ដីសុខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅគេហដ្ឋាន សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។


សូមបញ្ជាក់ថា ពិធីសូត្រមន្ដចម្រើនព្រះបរិត្ត សុំសេចក្ដីសុខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅគេហដ្ឋាន សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ក៏មានការអញ្ជើញចូលរួមពី លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង, លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ