រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុក្នុងស្រុក
4 ខែ មុន
ភ្នំពេញ ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុក្នុងស្រុក។
កិច្ចប្រជុំនេះ បានធ្វើឡើងដើម្បីពិភាក្សាគ្នាជាមួយក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម និងការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ វិទ្យុ ទាំងក្នុងទម្រង់ប្រពៃណី ទាំងទម្រង់ផ្សព្វផ្សាយបែបថ្មី ដើម្បីរិះរកវិធីសង្គតិភាពលើការចំណាយក្នុងការផលិតមាតិកាដែលមានការចំណាយខ្ពស់ទៅៗនិងការផ្សាយពាណិជ្ជកម្ម លើកញ្ចក់ទូរទស្សន៍បានថមថយ ជាពិសេសក្នុងសម័យកាល Online កំពុងតែវាយលុកលើទីផ្សារផ្សាយពាណិជ្ជកម្ម៕