ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ក្រុមការងារជាច្រើននាក់ ទៅដោះស្រាយរឿងខ្នងផ្សារាប់សិបខែហើយ ដោះស្រាយមិនចេញ ខណៈ សម្តេច អង្គុយតែមួយភ្លេតជាមួយសហគមន៍ ក៏ដោះស្រាយចេញដែរ។

ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឱ្យដំណើរជាផ្លូវការ «រោងចក្រផលិតស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក» នៅខេត្តកំពង់ស្ពឺ នាថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥។

នាឱកាសនោះដែរ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានលើកឡើងទៀតថា ការចុះទៅមើលផ្ទាល់ ទើបដឹងច្បាស់ពីផលប៉ះពាល់ធ្ងន់ធ្ងរ ព្រោះបញ្ហាខ្លះមើលនៅលើក្រដាសល្អណាស់ ប៉ុន្តែចុះទៅផ្ទាល់ផ្ទុយស្រឡះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ