ព្រះសីហនុ៖ ជាការបង្ការ និងទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនជាតិចិន ១ក្រុម ពាក់ព័ន្ធពីបទរក្សាទុកអាវុធ និងបង្ខាំងមនុស្សដោយខុសច្បាប់។ ក្នុងនោះ មានជនឧក្រិដ្ឋ ២នាក់ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ និង៦នាក់ទៀត ត្រូវបានអនុវត្តតាមច្បាប់អន្តោប្រវេសន៍ គឺបណ្តេញចេញពីកម្ពុជា ទៅស្រុកកំណើតវិញ។

កិច្ចប្រតិបត្ដិការស្រាវជ្រាវស្វែងរកជនរងគ្រោះ ក្នុងបណ្តឹង ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ Hotline របស់ស្នងការដ្ឋាននគរបាល ខេត្ដព្រះសីហនុ និងបណ្ដឹងលេខ(828) Hotline របស់ក្រុមការងារសម្ដេចក្រឡាហោម ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០ ២៣ (ស្ទួនគ្នា) ពាក់ព័ន្ធករណីសង្ស័យករណីបង្ខាំងនៅក្នុងទីតាំង និងដកយកលិខិតឆ្លងដែន ប្រព្រឹត្ដ នៅទីតាំងអគារកាស៊ីណូ ហ្គដដេស មានទីតាំងនៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ។


សមត្ថកិច្ច បានឱ្យដឹងថា ជនជាតិចិនម្នាក់ ក្នុងចំណោម ៦នាក់ បានប្តឹងរាយការណ៍ តាមទូរស័ព្ទ ដោយរៀបរាប់ថា គាត់ និងមិត្តភក្ដិ ជាជនជាតិចិន ៥នាក់ទៀត ត្រូវបានគេបង្ខាំង និង ធ្វើទារុណកម្ម ដោយបង្ហាញទីតាំង (Location) ស្ថិតនៅអគារខៃស៊ងគ័រជិ ( TRIUMPH INTERNATIONAL ) ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ ទីតាំងនេះ ស្ថិតក្នុងបរិវេណអគារកាស៊ីណូ ហ្គដដេស អហ្វ លីបីធី (GOODES OF LIBERTY ENTERTAINMENT CITY COMPANY LIMITED)។


ក្រោយទទួលបណ្តឹង ដោយមានការចង្អុលដឹកនាំពីលោកស្នងការនគរបាលខេត្ត និងសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះដល់អគារ ខៃស៊ងគ័រជិ ( TRIUMPH INTERNATIONAL ) ស្ថិតក្នុងបរិវេណទីតាំងអគារ កាស៊ីណូ ហ្គដ ដេស អហ្វ លីបីធី (GOODES OF LIBERTY ENTERTAINMENT CITY COMPANY LIMITED) ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ