កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនម្នាក់ ក្រោយដកកាំភ្លើងបាញ់មេឃជាច្រើនគ្រាប់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនជាតិចិនម្នាក់ ក្រោយដកកាំភ្លើងបាញ់មេឃជាច្រើនគ្រាប់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះអន្តរាគមន៍ឃាត់ខ្លួនយកទៅសួរនាំ កាលពីវេលាម៉ោង ៣:៥០នាទីជិតភ្លឺ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវបេតុង ទល់មុខព្រលានយន្តហោះ ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុបានឃើញជនជាតិចិនម្នាក់ដើរថ្មើជើងតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើង ខណៈដល់ចំណុចកើតហេតុក៏ដកកាំភ្លើងបាញ់ឡើងលើមេឃជាច្រើនគ្រាប់បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនៅក្បែររត់ចែកជើងគ្នា និងរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។
ក្រោយពីទទួលអំពីព័ត៌មាននេះភ្លាមកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចុះអន្តរាគមន៍ធ្វើការឃាត់ខ្លួនជនសង្ស័យយកទៅសួរនាំភ្លាមៗ និងដកហូតកាំភ្លើងខ្លី ១ដើម ម៉ាកK54។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងសាកសួរ និងចាត់ការតាមនីតិវិធី៕