ក្រសួងធនធានទឹក ៖ នឹងអាចមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ លាយឡំខ្យល់ខុសពីធម្មតាចាប់ពីថ្ងៃទី២៤-៣០ ខែវិច្ឆិកា
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្រសួងបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីជើង (ប្រទេសចិន) រំកិលចុះមកក្រោម និងខ្យល់មូសុងឦសានក្នុងកម្រិតមធ្យមដោយក្នុងសេចក្តីជូនដំណឹងបានបង្ហាញថា បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល អាចនឹងមានភ្លៀងក្នុងកម្រិតខ្សោយ លាយឡំនិងខ្យល់ខុសពីធម្មតា (ខ្យល់រដូវ) នៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំផ្គរ រន្ទះ នៅបណ្តាខេត្តភាគខាងក្រោម ។
ក្នុងនោះបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានខ្យល់ខុសពីធម្មតា (ខ្យល់រដូវ)។
នៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំផ្គរ រន្ទះ នៅបណ្តាខេត្តខ្ពង់រាបភាគខាងកើត ។ដោយឡែកតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងក្នុងកម្រិតខ្សោយ លាយឡំនិងខ្យល់ខុសពីធម្មតា (ខ្យល់រដូវ) នៅថ្ងៃទី២៩ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំផ្គរ រន្ទះ៕SP