(តាកែវ)៖ មនុស្ស៤នាក់បានស្លាប់ និង២នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបានកើតឡើងនៅម៉ោងជាង ១រំលងអាធ្រាត ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ នៅចំណុចភូមិជ្រេ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ លើផ្លូវជាតិលេខ ២ ចន្លោះគីឡូម៉ែត្រ 94-95 រវាងរថយន្តនិងរថយន្តបញ្ច្រាសទិសគ្នា ។

គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យអ្នកបើករថយន្តម៉ាកហ៉ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខតាកែវ 3A-3211 ឈ្មោះ រត់ សត្យា ភេទប្រុសអាយុ ១៨ ឆ្នាំ រស់នៅភូមិប្រសុង ឃុំតាភេមស្រុកត្រាំកក់ ខេត្តតាកែវ បានស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរជាកម្មករលើកមាន់ចំនួន ២នាក់ទៀត បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានស្លាប់ពេលយកទៅមន្ទីរពេទ្យ និងមានអ្នករបួ សធ្ង ន់ចំនួន ២នាក់។

បច្ចុប្បន្នសាកសពត្រូវបានបញ្ជូន ឲ្យគ្រូសារយកទៅធ្វើបុណ្យ។ រីឯមធ្យោបាយពាក់ព័ន្ធត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ