ជប៉ុនផ្ដល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា ដើម្បីអនុវត្តគម្រោងចំនួន០២ មានតម្លៃប្រមាណ ៤១លានដុល្លារអាមេរិក
ភ្នំពេញ៖ នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដើម្បីអនុវត្តគម្រោងចំនួន០២ ដែលមានតម្លៃប្រមាណ ៤១លានដុល្លារអាមេរិក។
ដោយក្នុងនោះមានគំរោងសមាហរណកម្មរការបោសសំអាតគ្រាប់មីននិងសំណល់ពីសង្គ្រាម ព្រមទាំងការអភិឌ្ឍនសេដ្ឋកិច្ចសង្គមជូនជនពិការដោយសារមីនជាជំនួយហិរញ្ញប្បទានឥតសំណងមានថវិកាចំនួន២០០០.០០០.០០០យ៉េន (២០០០លាន) ប្រមាណជាង១៨.៤០០.០០០ដុល្លារអាមេរិក (១៨.៤លាន) សំរាប់រយ:ពេល៤ឆ្នាំ(២០២២-២០២៥)ទិសខេត្តបាត់ដំបងនិងខេត្តពោធិ៍សាត់។ គំរោងនេះត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២តទៅ។
សូមបញ្ជាក់ថា៖គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ ២០២១ រយៈពេល ២៩ឆ្នាំកន្លងមកនេះ ផ្ទៃដីទំហំ ២៣២៥គីឡូម៉ែត្រ ការ៉េ ត្រូវបានបោស សម្អាត សម្រាប់យកទៅប្រើប្រាស់និងបង្ក បង្កើនផល ក្នុងនោះវិស័យកសិកម្ម ៧១% ហេដ្ឋារចនាសម្ព័ន្ធ ៨% និងផ្សេងៗ ២១ភាគរយ រួមមានការសាង សង់លំនៅដ្ឋាន ភូមិករ សាលារៀន មណ្ឌល សុខភាពជាដើម ដោយមានប្រជាពលរដ្ឋទទួលផលចំនួនជាង៧ លាននាក់។ទន្ទឹមនឹងនោះ ចំនួនជនរងគ្រោះបានថយចុះពី៤៣២០ នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៤៤នាក់ក្នុងឆ្នាំ ២០២១កន្លងទៅ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ