អឺរ៉ុប៖ បណ្តាមេដឹកនាំនៃសហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍នេះ ត្រូវរៀបចំកិច្ចប្រជុំមួយ ដើម្បីជជែកអំពីជំនួយថ្មី សម្រាប់ប្រទេសអ៊ុយក្រែន ដែលកំពុងធ្វើសង្គ្រាមជាមួយប្រទេសរុស្ស៊ី។ នាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី លោក Viktor Orban គឺជាអ្នកដែលប្រឆាំងនឹង គម្រោងជំនួយជាហិរញ្ញវត្ថុ ៥០ពាន់លានអឺរ៉ូ សម្រាប់អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន AFP នៅថ្ងៃទី០១ កុម្ភ: ២០២៣។

លោក Viktor Orban ដែលគេស្គាល់ថា ជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធជាមួយរស្ស៊ី រូបនេះ បានបង្កឲ្យមានការមិនពេញចិត្ត ពីសមាជិកអឺរ៉ុប ២៦ប្រទេសផ្សេងទៀត ដោយសារតែលោកបានធ្វើវេតូ រារាំងកិច្ចព្រមព្រៀងមួយ កាលពីខែធ្នូ។ ជាកិច្ចព្រមព្រៀង ប៉ុនប៉ងរក្សាទុក កញ្ចប់មូលនិធិ សម្រាប់ប្រទេសអ៊ុយក្រែន បន្ទាប់ពីប្រទេសនេះត្រូវបានរុស្ស៊ី ចូលលុកលុយ ជិត២ឆ្នាំមកហើយនោះ។

លោក Viktor Orban ត្រូវបានចោទប្រកាន់ពីបទ «យកអនាគតរបស់អ៊ុយក្រែនជាចំណាប់ខ្មាំង ដោយបានបង្ខូចកេរ្តិ៍ឈ្មោះប្រទេសប៊ែលហ្សិកថា បានផ្តួចផ្តើមឲ្យមានថវិការាប់ពាន់លានអឺរ៉ូ សម្រាប់អ៊ុយក្រែន តែបានបង្កនិធិសហភាពអឺរ៉ុប សម្រាប់ប្រទេសហុងគ្រី»។ អនុភាពថវិកាដ៏សំខាន់របស់ប្រទេសប៊ែលហ្សិក គឺប្រមាណ ២១.៧ពាន់លានដុល្លារ សម្រាប់មូលនិធិសហភាពអឺរ៉ុប ដែលជាប់គាំង។ ប៊ែលហ្សិកបដិសេធមិនផ្តល់ឲ្យឱ្យហុងគ្រី ដោយសារតែកំណត់ត្រាមិនល្អរបស់ហុងគ្រី លើបញ្ហាអំពើពុករលួយ និងសិទ្ធិនៃក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ហៅកាត់ថា LGBTQ ។

ពួកមេដឹកនាំអឺរ៉ុបធ្លាប់បានសន្យាថា បើទោះបីជាមិនអាចបញ្ចុះបញ្ចូល លោក Orban ឲ្យទម្លាក់ការជំទាស់ក៏ដោយ ក៏ពួកគេ នឹងរួមគ្នាជាក្រុម ចំនួន២៦ប្រទេស រក្សាលំហូរជំនួយសម្រាប់រដ្ឋាភិបាលអ៊ុយក្រែន ដែលត្រូវ ប្រើប្រាស់ សម្រាប់ចំណាយលើប្រាក់បៀវត្សរ៍ និងសេវាកម្មផ្សេងៗ ក្នុងពេលវិបត្តិសង្គ្រាមនេះ។ ជាការសន្យាថា ស្របពេលដែលអ៊ុយក្រែនកំពុងត្រូវការថវិការយ៉ាងច្រើន នៅនិទាឃរដូវនេះ ហើយក៏ចំពេលមានភាពមិនច្បាស់លាស់ ចំពោះជំនួយពីសហរដ្ឋអាមេរិក។

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយថា «មធ្យោបាយមួយ ឬ មួយផ្សេងទៀត យើងនឹងស្វែងរកដំណោះស្រាយ ទាល់តែបាន ទោះបីជាមាន ឬគ្មានការគាំទ្រ ពីលោក Orban ក៏ដោយ ក៏យើងធ្វើ ដើម្បីគាំទ្រអ៊ុយក្រែន»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ