ភ្នំពេញ៖យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធម្មការនិងសាសនា ចុះនៅយប់ថ្ងៃទី១១ វិច្ឆិកានេះបានណែនាំដល់ ថ្នាក់ដឹកនាំសាសនា និងបណ្តាអង្គភាពនានាចំណុះឲ្យក្រសួងទាំងអស់ ត្រូវអនុវត្តដូចខាងក្រោម៖

ដោយត្រូវសហការជាមួយអាជ្ញាធរដែនដីក្នុងការបើកដំណើរការឡើងវិញនូវពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា តាមវត្ត វិហារ(ម៉ាស្ជិទ) ស៊ូរ៉ាវស្នាក់ការថ្វាយបង្គំ និងកន្លែងប្រតិបត្តិសាសនា។ ទន្ទឹមនឹងនេះត្រូវរៀបចំត្រួតពិនិត្យប័ណ្ណចាក់សាំងរបស់ព្រះសង្ឃ និងសាសនិកគ្រប់និកាយសាសនាទាំងអស់ ព្រមទាំង អ្នកចេញ-ចូលក្នុងបរិវេណពិធី មិនឱ្យលើសពីចំនួនកំណត់របស់រដ្ឋបាលរាជធានីខេត្ត ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរាលដាលកូវីដ៨-១៩។

ក្នុងនោះគ្រប់វត្ដ និងគ្រប់កន្លែងប្រតិបត្តិផ្នែកពាហិរសាសនា ត្រូវអនុវត្តនូវវិបានការការពារបស់ក្រសួងសុខាភិបាល វិធានការរដ្ឋបាល និងជាពិសេសត្រូវប្រកាន់គ្រប់ជានិច្ចនូវវិធានការ ៣ការពារ និង៣កុំរបស់សម្តេចនាយករដ្ឋមន្ត្រី។ក្រសួងបានណែនាំថា ទទួលបានសេចក្ដីណែនាំនេះ សូមប្រធានមន្ទីរធម្មការនិងសាសនារាជធានី-ខេត្ត អ្នកដឹកនាំសាសនា និងបណ្តា អង្គភាពនានាចំណុះឱ្យក្រសួងទាំងអស់ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចូលរួមសហការអនុវត្តប្រកបដោយ ទទួលខុសត្រូវខ្ពស់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ