ភ្នំពេញ ៖ ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសយុវជនចូលសិក្សាឥតគិតថ្លៃលើជំនាញកក់សំបុត្រយន្តហោះ (Ticketing and Reservation) តាមប្រព័ន្ធ AMADEUS ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Alliance Plus Solution ចាប់ពីខែធ្នូ ឆ្នាំ២០២០តទៅ។ 

យោងតាមសេចក្ដីជូនដំណឹងរបស់  ក្រសួងទេសចរណ៍ ចេញផ្សាយនាពេលថ្មូីៗនេះ  បានឲ្យដឹងថា  សិក្ខាកាមទទួលបានចំណេះដឹង និងជំនាញពិតប្រាកដក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល ព្រមទាំងទទួលបានឱកាសការងារលើជំនាញកក់សំបុត្រយន្តហោះ កក់សេវាកម្មស្នាក់នៅ ហូបចុក រមណីយដ្ឋានទេសចរណ៍ និងសេវាកម្មកម្សាន្តនានាក្នុង និងក្រៅប្រទេសតាមប្រព័ន្ធ AMADEUS៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ