អបអរសាទរគម្រប់ខួប ៦១ឆ្នាំ នៃប្រាសាទព្រះវិហារ ដែលតុលាអន្តរជាតិនៃក្រុងឡាអេ កាត់មកឱ្យខ្មែរគ្រប់គ្រងរបស់ខ្លួនឡើងវិញ
ភ្នំពេញ ៖ នៅថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២៣នេះ គឺជាថ្ងៃអបអរសាទរគម្រប់ខួប ៦១ឆ្នាំ នៃប្រាសាទព្រះវិហារ ដែលតុលាអន្តរជាតិនៃក្រុងឡាអេ កាត់មកឱ្យខ្មែរគ្រប់គ្រងរបស់ខ្លួនឡើងវិញ កាលពីថ្ងៃទី១៥ មិថុនា១៩៦២។
យោងតាមប្រភពអត្ថបទពីអក្សរសាស្ត្រខ្មែរ បានឱ្យដឹងថា ប្រាសាទព្រះវិហារមិនត្រឹមតែតុលាការអន្តរជាតិ នៃទីក្រុងឡាអេកាត់ក្តីឱ្យខ្មែរបានទទួលមកជាអច្ឆរិយវត្ថុរបស់ខ្លួនប៉ុណ្ណោះទេ ហើយអង្កកា UNESCO ថែមទាំងបានចុះបញ្ចូលទៅក្នុងបញ្ជីនៃបេតិកភ័ណរបស់ពិភពលោកទៀត។ ប្រាសាទ ព្រះវិហារ ត្រូវកសាងដោយព្រះមហាក្សត្រ ៤ជំនាន់ និងចំណាយពេលអស់ជាង ២៥០ឆ្នាំ។
នៅក្នុងសតវត្សទី៩ គឺក្នុងឆ្នាំដែលលព្រះបាទយសោវរ្ម័នទី១ ឡើងសោយរាជ្យនោះ ព្រះអង្គរបានធ្វើអោយរាជធានីអង្គរមានភាពល្បីរន្ទឺរខ្ទរខ្ទារណាស់ ដោយរាជធានីដែលទ្រង់កសាងមកមាននាមថា”រាជធានីយសោធរបុរ”ដោយមានផ្ចិតកណ្តាលនៅឯភ្នំបាខែង សៀមរាបសព្វថ្ងៃ។ ក្នុងខណៈដែលប្រទេសជាតិមានការរីកលូតលលាស់នេះ ធ្វើឱ្យទ្រង់សព្វព្រទ័យនិងជ្រើសរើសយកភ្នំ ”ព្រះវិហារ” ដើម្បីកសាងប្រាសាទ តែសូមជម្រាបថាទ្រង់កសាងតែត្រង់ចំនុចកណ្តាលនៃប្រាសាទតែប៉ុណ្ណោះ នៅពេលសាងរួចហើយមហារាជាទ្រង់បានយាងព្រះអទិទេព ១ព្រះនាម ”ស្រីសិខរីស្វារៈ” ដែលលប្រែថា ”បរមីភ្នំ” ដើម្បីឱ្យមកគង់ជាម្លប់ដល់ព្រះមហានគរខ្មែរ។
បន្ទាប់ក្សត្រអង្គនេះ គឺមានព្រះបាទ សុរយវរ្ម័នទី១កសាងបន្តថែមទៀត គឺព្រះអង្គកសាងត្រង់ កំពែងដែលព័ទ្ធពីក្រៅនៃប្រាសាទកណ្តាល រួមទាំងខ្លោងទ្វារទី៣។ព្រះបាទសុរិយវរ្ម័នទី១ ទ្រង់បានយាងព្រះអទិទេពនាម “ភទ្រស្វរៈ”ដែលគង់នៅប្រាសាទវត្តភូ (នៅឡលាវសព្វថ្ងៃ)អោយមកគង់ជាមួយ”ស្រីសិខរីស្វារៈ”ដើម្បីគង់ជាម្លប់ការពារដល់រាជបាលង្ក នគរ និងប្រជារាស្ត្រខ្មែរ ព្រះបាទសុរិយវរ្ម័នទី១ សោយរាជ្យចន្លោះ ឆ្នាំ១០០២-១០៥០ គ.ស ស្តេចខ្មែរអង្គនេះបានបន្សល់ទុកនូវមហាស្នាព្រហស្ថច្រើនអណេកណាស់ ។
បន្ទាប់នោះមកមានព្រះបាទ ជយវរ្ម័នទី៦ ដែលសោយរាជ្យនៅចន្លោះឆ្នាំ ១០៨០-១១០៩ គ.ស នោះគឺព្រះអង្គបានកសាងបន្ថែមនូវបណ្ណាល័យ២ខ្នង និងព្រះអង្គបានជួសជុលនៅត្រង់ទីខ្លះដែលទ្រុតទ្រោម។
ក្រោយពីនោះគីមានព្រះរាជាដ៏ល្បីល្បាញ គឺព្រះបាទសុរិយវរ្ម័នទី២ សោយរាជ្យចន្លោះឆ្នាំ ១១១៣-១១៥០ គ.ស ។ព្រះអង្គបានកសាងបន្ថែមនូវព្រះលាន ដែលមាននាគ និងកាំជណ្តើរខាងមុខ ។ដូចនេះហើយទើបយើងឃើញប្រាសាទនេះធំទូលាយណាាស់ ។
សូមកុលបុត្រចាំទុកនូវតម្រាជាប្រវត្តិសាស្ត្រ ហើយត្រូវចងចាំព្រះនាមស្តេចខ្មែរដំបូងគឺ”ព្រះបាទយសោវរ្ម័នទី១”សោយរាជ្យនៅចន្លោះឆ្នាំ ៨៨៩_៩០០ឬ ៩១០ គ.ស។និងទីបន្ទាប់ គឺព្រះបាទសុរយវរ្ម័នទី១ ១០០២-១០៥០គ. ស។ ព្រះបាទជយវរ្ម័នទី៦ និងព្រះបាទ សុរិយវរ្ម័នទី២៕