ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារពិសេស ប្រកាសមិនបិទបណ្តាញសង្គម Facebook នៅកម្ពុជានោះទេ ព្រោះជាតម្រូវការរបស់ប្រជាជនប្រើប្រាស់។
នេះបើយោងតាមសារសម្លេងពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន នាយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ថា ឥឡូវនេះបញ្ហាហ្វេសប៊ុកនៅប្រទេសកម្ពុជា បានក្លាយជាប្រធានបទមិនយល់គ្នា។
សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ខ្ញុំ សូមបញ្ជាក់ថា ខ្ញុំ មិនល្ងង់រហូតដល់បិទបណ្ដាញហ្វេសប៊ុក ដែលនេះជាតម្រូវការប្រជាជន។ រឿង ពាក្យសម្ដីខ្លះ បានគេយកធ្វើជាកម្មវត្ថុ តើក្រុមហ៊ុនហ្វេសប៊ុក មានអ្វីត្រូវពិចារណា?»៕