ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់បញ្ជាឲ្យចុះបង្ក្រាប បទល្មើសនេសាទ នៅក្នុងបឹងទន្លេរសាបរហូតដល់ប្រើប្រាស់ឧទ្ធភចក្រចាប់តាមជនល្មើស។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុប ការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានដាក់បទបញ្ជាឲ្យអភិបាលនៅតាមបឹងទន្លេរសាប និងថ្នាក់ដឹកនាំនគបាល កងកំលាំងប្រដាប់អាវុធស្រាវជ្រាវ ចាប់ជន ល្មើសដែលបំផ្លាញត្រីនៅក្នុងបឹងទន្លេរសាប។
សម្តេច ក៏បានដាក់បទបញ្ជារហូតត្រៀមឧទ្ធភចក្រនៅជុំវិញទន្លេរសាប ដើម្បីចាប់ជនល្មើសរ ផងដែរ។ ជនល្មើសប្រើប្រាស់កាណូតប្រើប្រាស់ម៉ាស៊ីនលឿនៗជាងរបស់មន្ត្រីជលផលទៀត។
សម្តេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា «កន្លងមកទន្លេរសាបបានកាត់បន្ថយផ្ទៃរហូតដល់ជាង៦ម៉ឺនហិកតា។ អីញ្ចឹងបានជា ខ្ញុំចេះតែចោទសួរថាតើអស់លោកធ្វើជាចៅហ្វាយ ខេត្តនៅជុំបឹងទន្លេរសាបធ្វើអ្វីបានចេះតែបណ្តោឲ្យប្រជាពលរដ្ឋកាប់ព្រៃឈើរនៅក្នុងបឹងលិចទឹកឥតឈប់»។
សម្តេចតេជោ បន្តថា «ពាក់ព័ន្ធនឹងការគ្រប់គ្រងព្រៃលិចទឹកមានមានក្រសួងមួយចំនួនគ្រប់គ្រង ដូចជា ក្រសួងកសិកម្ម ក្រសួងធនធានទឹក ក្រសួងបរិស្ថាន ឬមកពីមនុស្សច្រើនពេក បានជាធ្វើមិនបានកើត?។ ប្រជាពលរដ្ឋមានការលំបាក ប៉ុន្តែរឿងនេះជាផលប្រ យោជន៍ជាតិយើង បើសិនបណ្តោយបែបនេះមួយឆ្នាំៗទៀតតើបឹងទន្លេរសាបនៅសល់ប៉ុន្មាន? តែបន្ទាប់ ពីរាយការណ៍ធ្វើយើងបានចែកជាតំបន់ពីរនៅក្នុងខេត្តកំពង់ធំ ហើយក្រៅពីនោះបានប្រ គល់មករដ្ឋវិញជាង៦ម៉ឺនហិកតា»។
សម្តេចតេជោ ក៏បានលើកឡើងថា ផ្ទៃដី ៦ម៉ឺនហិកតានេះ គោលដៅគឺដាំដើមឈើសម្រាប់ព្រៃលិចទឹកដើម្បីទុកជាជម្រកត្រី។ ជាមួយគ្នានោះដែរ សម្តេច បានផ្តាំទៅថ្នាក់ដឹកនាំក្រសួងកុំបន្តឲ្យមានសកម្មភាពដដែលបែបនេះ។
ករណីថា ជនល្មើសចាប់ត្រី ក្នុងបឹងទន្លេរសាបរហូតដល់ចាប់មិនបាន សម្តេច បានបញ្ជាក់យ៉ាងដូច្នេះថា «លឿនយ៉ាងយើងដាក់ឧទ្ធម្ភាចក្រ ត្រៀមក្បែនឹងទាំងអស់ បាញ់ពីលើតែម្តង។ តើមនុស្សទៅណា ខេត្តពោធិ៍សាត់កន្លងចាប់មិនបាន តែក្រោយមកចាប់បាន តែខេត្តដ៏ទៀតចាប់មិនបានអីញ្ចឹងអស់លោកនាំគ្នាធ្វើ»៕