ព្រៃវែង ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ប្រកាសជាសាធារណៈថា សម្តេចតេជោ ហ៊ុន សែន នឹងកាន់ដំណែង រហូតដល់ ៤៣ឆ្នាំ ពោលគឺឱ្យដូចព្រះបាទពញាយ៉ាត។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង ប្រវែងសរុប៩៦,៤៨គីឡូម៉ែត្រ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា«ខ្ញុំនឹងកាន់ដំណែងជានាយករដ្ឋមន្រ្តី ឱ្យបាន ៤៣ឆ្នាំ ដូចព្រះបាទពញាយ៉ាត ព្រះអង្គសោយរាជ្យ ៤៣ ឆ្នាំ ក្រោយពីព្រះអង្គចប់មុខតំណែង កាលនោះប្រទេសកម្ពុជា មានសង្គ្រាមតែម្តង មិនមែនមានតែសាមកុកចិនទេ ខ្មែរក៏មានសាមកុកដែរ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ