ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាសថា ក្នុងខែសីហា ឆ្នាំ២០២១ ក្រុមការងារដានគេហទំព័រហ្វេសប៊ុក សម្ដេច ទទួលសំណូមពរ និងសំណួរពីប្រជាពលរដ្ឋ ចំនួន១៦២គណនី ក្នុងនោះ ឆ្លើយតប និងដោះស្រាយ ចំនួន៧២គណនី។

តាមរយៈគេហំទ័ពរហ្វេសប៊ុក នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ សម្ដេច ស ខេង មានប្រសាសន៍ថា «នៅក្នុងខែសីហា ឆ្នាំ២០២១នេះ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ បានទទួលសំណូមពរ និងសំណួររបស់ប្រជាពរដ្ឋ ដែលស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ គឺមានចំនួន១៦២គណនី និងបានឆ្លើយតប និងដោះស្រាយ មានចំនួន៧២គណនី ក្រៅពីនោះ គឺស្ថិតក្នុងដំណាក់កាលកំពុងដំណើរការដោះស្រាយ និងមានបងប្អូនដែលបានសំណូមពរ និងសំណួរ និងបញ្ហានានាខុសសមត្ថកិច្ចក្រសួងមហាផ្ទៃជាច្រើនទៀត»។ 

សម្ដេច បានបន្ដថា វឌ្ឍនភាពការងារនេះ អាចសម្រេចបានដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងមហាផ្ទៃ ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់សម្ដេច នៅពេលប្រឈមមុខនឹងបញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩ក៏ដោយ។ 

សម្ដេច បានបញ្ជាក់ថា «ខ្ញុំសូមថ្លែងអំណរគុណបងប្អូនជនរួមជាតិ ដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបខ្ញុំតាមរយៈទំព័រហ្វេសប៊ុកដើម្បីយើងរួមគ្នាដោះស្រាយនូវបញ្ហានានា និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើងឱ្យកាន់តែរីកចំរើន»។

ជាងនេះទៅទៀត សម្ដេច ស ខេង ក៏សុំការយល់យោគអធ្យាស្រ័យពីជនរួមជាតិ ចំពោះករណីមួយចំនួនទៀត ដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ