ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខេត្តស្ទឹងត្រែង នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ បានឃាត់ខ្លួនជនឆបោកម្នាក់ ដែលចែកចាយលុយក្លែងក្លាយ នៅតាមបណ្ដាញសង្គមហ្វេសប៊ុក។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ។
ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ខេត្តស្ទឹងត្រែង បានទទួលជនសង្ស័យម្នាក់ឈ្មោះ កុង សិលា ភេទប្រុស អាយុ២៩ ឆ្នាំ មានទីលំនៅភូមិវាលខ្សាច់ ឃុំថាឡាបរិវ៉ាត ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ពីអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ ក្នុងបទល្មើសឆបោក (online) និងចរាចរណ៍ប្រាក់ដុល្លារក្លែងក្លាយ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ និង កម្លាំងជំនាញធ្វើការចាប់យកវត្ថុតាង រួមមាន ៖
-លុយសែនចំនួន ១០ដុំ (ក្រដាស១០០ដុល្លារ) លុយហ្វូតូគុបពីក្រដាស១០០ដុល្លារ។
-កងដៃមួយឈុតមាន ៧កងជាលោហធាតុពណ៍លឿង។
-ទូរស័ព្ទNចុចពិល ។
-ខ្សែកកាឡៃ ចំនួន ៣ខ្សែ ជាលោហៈធាតុពណ៌លឿង។
-សែដៃមួយខ្សែ កាឡៃ ជាលោហៈធាតុពណ៌លឿង
-វិក័យប័ត្រ ផ្ញើអីវ៉ាន់ ជូនអតិថិជន ចំនួន ២២៣សន្លឹក
-ទូរសព្ទដៃម៉ាកវីវ៉ូ និងស៊ីមកាត ចំនួន ៤៕