ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដាំផ្ញើដល់អ្នកប្រឆាំងថា បើគិតតែរអ៊ូសាំងឡើងថ្លៃ កុំជិះឡាន ម៉ូតូ ជិះកង់ ឬដើរ វិញទៅ ព្រោះសាំងឡើងថ្លៃ ពេញពិភពលោក មិនមែនមាននៅកម្ពុជាមួយឡើយ។

ក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នាំគ្នារអ៊ូ សាំងឡើងថ្លៃ ប៉ុន្ដែដើរលេងឡើងចង្អៀតណែន។

សម្ដេចតេជោ មានប្រសាសន៍ថា «មានមួយនោះ ចូលខំមិនក្នុងហ្វេសប៊ុករបស់ខ្ញុំ ដូចជា ច្រូលហួសបន្ដិច ខ្ញុំគិតថា មិនមែនមនុស្សក្នុងប្រទេសទេ លោក ហ៊ុន សែន ឯងគិតតែជារឿង សាំង ផង កុំគិតតែរឿងវ៉ាក់សាំងពេក។ ខ្ញុំឆ្លើយតបទៅវិញ ពេលសាំងឡើងថ្លៃ លោកគួរកុំជិះឡាន និងម៉ូតូ គួរដើរទៅ»។

សម្ដេចតេជោ បានបន្ដថា ការសាំងឡើងថ្លៃ ឡើងពេញពិភពលោក មិនមែនតែឡើងកម្ពុជាមួយទេ។

សូមបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម  ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយសាំងធម្មតាត្រូវលក់តម្លៃ៤,៤៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៤,០៥០រៀល ក្នុង១លីត្រ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ