ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា មេឃុំ-សង្កាត មួយចំនួន ម៉ោង៩ព្រឹកហើយ មិនទាន់ចូលធ្វើការ ធ្វើឲ្យប្រជាជនទៅរកមិនឃើញ ហើយកុំយកហេតុផលរឿងកូវីដ-១៩។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងប្រកាសបើកការដ្ឋាន សាងសង់ផ្លូវជាតិលេខ ៧១C នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ មិនត្រូវឲ្យរាងស្ទះការងាររដ្ឋបាលឡើយ ដែលជាតម្រូវការប្រជាជន។

សម្ដេចតេជោ មានប្រសាសន៍ថា «មេឃុំ ត្រូវមានអ្នកប្រចាំការ មេឃុំ ត្រូវចូលកន្លែងស្នាក់ការឃុំ ម៉ោង៧ព្រឹក តាមខ្ញុំដឹង ហេតុផលកូវីដនេះ ធ្វើឲ្យមេឃុំមួយចំនួន ម៉ោង៩ព្រឹក មិនទាន់ចូលស្នាក់ការទេ ប្រជាជនទៅរកអត់ឃើញទេ យើងយល់កុំដេកដួល រមួល សំក្រៃច សូមឲ្យយកចិត្តទុកដាក់ផ្ដល់សេវាជូនប្រជាជន»។

សម្ដេចតេជោ បានបន្ដថា ប្រជាជនត្រូវការមេឃុំ ត្រូវការមេស្រុក ត្រូវការខេត្ត ដើម្បីដោះស្រាយបញ្ហានានា ដូច្នេះ ត្រូវមាន អ្នកប្រចាំការ កុំផ្អែកលើបញ្ហាកូវីដ-១៩ ហើយបែបជាកិច្ចការរដ្ឋបាលបោះបង់ចោល ក្នុងពេលប្រជាជនកំពុងមានតម្រូវការ នានា ឲ្យជួយដោះស្រាយ។

សម្ដេចតេជោ ក៏បានផ្ដាំផ្ញើដល់ ឃុំ-សង្កាត់ ត្រូវព្យាយាមមដោះស្រាយជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការ ហើយបើដល់តុលាការហើយ ត្រូវមានអ្នកចាញ់ មានឈ្នះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ