សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជា នឹងឈាន ទៅរកការពឹងពាក់លើកាកបាទក្រហមអន្តរជាតិ ដើម្បីជួយដល់ទាហានកម្ពុជា១៨រូប ដែលថៃ ចាប់ក្រោយបទឈប់បាញ់ និងមិនទាន់បញ្ជូនមកឲ្យកម្ពុជាវិញ
2 ម៉ោង មុន
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា កម្ពុជានឹងឈាន ទៅរកការពឹងពាក់លើកាកបាទក្រហមអន្តរជាតិ ដើម្បីជួយដល់ទាហានកម្ពុជា១៨រូបដែលថៃ ចាប់ក្រោយបទឈប់បាញ់ និងមិនទាន់បញ្ជូនមកឲ្យកម្ពុជាវិញ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ «បងប្អូនលង់លក់អស់ទៅហើយនៅឡើយតែខ្ញុំនិងសហការីមួយចំនួននៅជាមួយខ្ញុំ នៅមុខប្រព័ន្ធវីដេអូ ដែលមានសម្តេច ទៀ បាញ់ និងមេបញ្ជាការកងទ័ពជើងគោក ម៉ៅ សុផាន់ ក្រោយពេលឯកឧត្តមអគ្គបញ្ជាការ វង្ស ពិសេន ចាកចេញដើម្បីត្រៀមចេញទៅប្រជុំនៅម៉ាឡេសុី ព្រឹកស្អែក។
ដោយឡែក នៅទីបញ្ជាការមួយទៀតមាន នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងក្រុមការងារកំពុង បំពេញការងារយ៉ាង
សកម្មដែលយើងនឹងឈាន ទៅរកការពឹងពាក់លើកាកបាទក្រហមអន្តរជាតិ ដើម្បីជួយដល់ទាហានកម្ពុជា១៨រូប
ដែលថៃ ចាប់ក្រោយបទឈប់បាញ់ និងមិនទាន់បញ្ជូនមកឲ្យកម្ពុជាវិញ។
យប់នេះខ្ញុំនិងភរិយា ក៏បានទាក់ទងទៅបណ្តាមេបញ្ជាការ នៅជួរមុខមួយចំនួនផងដែរ ដែលពួកគាត់ កំពុងគោរពយ៉ាងម៉ឺងម៉ាត់ នៃបទឈប់បាញ់និងប្រុងប្រយ័ត្នខ្ពស់ សម្រាប់ករណីមានការរំលោភលើបទឈប់បាញ់ ពីភាគីម្ខាងទៀត។ថ្ងៃមុន Starbucksស្ករ១០០ %ថ្ងៃនេះ Starbucksស្ករ ៣០ % និងឈានទៅសម្រេចគោលដៅ Starbucks ស្ករ០% ដេីម្បីបង្ការជំងឺទឹកនោមផ្អែម»៕

អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ