ក្រសួងធនធានទឹក ៖ ឆ្នាំ២០២៣នេះ នៅកម្ពុជាអាកាសធាតុក្ដៅ បន្តដល់ខែសីហា ហើយប្រើប្រាស់ទឹកដោយសន្សំសំចៃ
ភ្នំពេញ ៖ យោងតាមការវិវត្តអាកាសធាតុជាសកល តំបន់ ក៏ដូចជាផ្ទៃក្នុងប្រទេស ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងពីការព្យាករអាកាសធាតុលើកទី២ សម្រាប់ឆ្នាំ២០២៣ ដោយបានបង្ហាញថា អាកាសធាតុក្ដៅនៅតែបន្តរហូតដល់ខែសីហា ដើមរដូវវស្សាមានភ្លៀងធ្លាក់តិចតួច និងអាចមានកូនរដូវប្រាំងផងដែរ ដូច្នេះសូមប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយការសន្សំសំចៃ និងប្រុងប្រយ័ត្នខ្ពស់នៅពេលមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់។
ក្រសួងធនធានទឹក បន្ដថា ផ្អែកតាមការជូនដំណឹងជាសកលស្តីពីស្ថានភាពសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក បានបង្ហាញឲ្យឃើញថា ក្នុងឆ្នាំ២០២៣នេះ ចាប់ពីខែឧសភារហូតដល់ខែសីហា កម្ពុជានឹងទទួលរងនូវឥទ្ធិពលពីបាតុភូតក្ដៅ អែលនីណូ (El Nino) មាន៦០ % និងបាតុភូតណឺត្រល (Neutral) មាន៤០% ដែលជាបាតុភូតអន្តរកាលចន្លោះរវាងបាតុភូតអែលនីណូ (El Nino) និងឡានីណា (La Nina) ។ ចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា បាតុភូតអែលនីណូ (El Nino) អាចនឹងកើនឡើងដល់ ៧០% ទៅ ៨០% និងបាតុភូតណឺត្រល (Neutral) ថយមកនៅ ២០% ទៅ ៣០%។
លើសពីនេះ ក្រសួងធនធានទឹក និងឧតុនិយមក៏បានជម្រាបជូនដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនសូមបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ