(ភ្នំពេញ)៖សមាជិក-សមាជិការរដ្ឋសភាចំនួន ១១១រូប បានលើកដៃអនុម័តលើសេចក្ដីព្រាងច្បាប់ ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោត ដែលសំដៅកែទម្រង់ “សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត”។ ការអនុម័តនេះ បានធ្វើឡើងក្នុងសម័យប្រជុំរដ្ឋសភាលើកទី ៩ នីតិកាលទី ៦ ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៣នេះ។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោត មានប្រាំបីមាត្រារួមមាន៖

-មាត្រាមួយ ចែងអំពីគោលបំណងនៃការធ្វើវិសោធនកម្ម

-មាត្រាពីរ ចែងអំពីការធ្វើវិសោធនកម្មមាត្រា ២៣ មាត្រា ១៤២ និងមាត្រា ១៤៣ នៃច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ-មាត្រាបី ចែងអំពីការធ្វើវិសោធនកម្មមាត្រា ៣៥ មាត្រា ១៧១ និងមាត្រា ១៧២ នៃច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

-មាត្រាបួន ចែងអំពីការធ្វើវិសោធនកម្មមាត្រា ១៣ នៃច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

-មាត្រាប្រាំ ចែងអំពីការធ្វើវិសោធនកម្មមាត្រា ១៥ នៃច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ

-មាត្រាប្រាំមួយ ចែងអំពីវិសោធនកម្មដោយការកែប្រែមាត្រាពាក់ព័ន្ធមួយចំនួន នៅក្នុងច្បាប់បោះឆ្នោត

-មាត្រាប្រាំពីរ ចែងអំពីអន្តរប្បញ្ញត្តិសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥

-មាត្រាប្រាំបី ចែងអំពីការអនុវត្តច្បាប់ជាការប្រញាប់។សមាជិក-សមាជិកា​ ដែលបានចូលរួមក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា នៅព្រឹកថ្ងៃសុក្រនេះ បានអនុម័តមាត្រាម្ដងៗមួយ និងអនុម័តទៅលើសេចក្ដីព្រាងច្បាប់ ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោតទាំងមូល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ