ភ្នំពេញ  ៖  សម្ដេចតេជោ  ហ៊ុន  សែន  នាយកដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថាវាយកូនគោល ដើម្បីអបអរសាទរខួប៤៣ឆ្នាំនៃថ្ងៃរំដោះ ៧  មករា (៧ មករា ១៩៧៩-៧ មករា ២០២២) និងបន្ទាប់ពីការនឿយហត់ ប៉ុន្មានថ្ងៃកន្លងមក។ 

តាមរយៈគេហទំព័រហ្វេសប៊ុក របស់  សម្ដេចតេជោ ហ៊ុន  សែន នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់ថា «វាយកូនគោល  ដើម្បីអបអរសាទរខួប៤៣ឆ្នាំ  នៃថ្ងៃរំដោះ ៧ មករា និងបន្ទាប់

ពីការនឿយហត់ប៉ុន្មានថ្ងៃកន្លងមក»។

សូមរំលឹកថា ថ្ងៃ៧ មករា ១៩៧៩ ប្រទេសកម្ពុជាត្រូវបានសង្គ្រោះ  និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយ ប៉ុល ពត។ ក្នុងរបបដ៏ឃោរឃៅព្រៃផ្សៃយុងឃ្នងនេះ បានធ្វើឲ្យបាត់បង់ជីវិតមនុស្សស្លូតត្រង់អស់រាប់លាននាក់ ហើយប្រទេសជាតិទាំងមូលបានវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។

លេីសពីនេះទៀត  ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗត្រូវរស់នៅក្រោមការបង្ខិតបង្ខំឲ្យធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យព្យាបាលជំងឺ គ្មានសាលារៀន ហើយគ្មានសិទ្ធិសេរីភាពអ្វីទាំងអស់។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះចេញផុតពីរបបឃោរឃៅព្រៃផ្សៃ នៅថ្ងៃទី ០៧ ខែមករា ឆ្នាំ ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺពលរដ្ឋមានសិទ្ធិ សេរីភាពពេញលេញឡើងវិញ ប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យមកទល់សព្វថ្ងៃនេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ