រដ្ឋមន្ត្រី ឡាំ ជា ៖ កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក កម្ពុជា-ថៃ (JBC) ប្រព្រឹត្តទៅដោយរលូន
ភ្នំពេញ ៖ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែនកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក កម្ពុជា-ថៃ (JBC) បានប្រព្រឹត្តទៅដោយរលូន។
ការលើកឡើងរបស់ លោក ឡាំ ជា ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ។ ក្រោយបញ្ចប់កិច្ចប្រជុំនេះ លោក ឡាំ ជា មិនបានផ្តល់អត្ថាធិប្បាយអ្វីច្រើន ដល់អ្នកសាព័ត៌មាន។
លោក រដ្ឋមន្ដ្រី ថា «កិច្ចប្រជុំប្រព្រឹត្តទៅដោយរលូន»។
សូមបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ បានចាប់ផ្តើមដំណើរការជាផ្លូវការនៅវេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ។ មុនកិច្ចប្រជុំ JBC គឺមានកិច្ចប្រជុំចង្អៀតរវាងភាគីកម្ពុជា-ថៃ ដោយភាគីកម្ពុជាដឹកនាំដោយ លោក ឡាំជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ តំណាងភាគីថៃ។ បន្ទាប់ពីចប់កិច្ចប្រជុំចង្អៀតភាគីទាំងពីរ បានចូលកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ។
កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ដោយភាគីទាំងពីរ នឹងបន្ដកិច្ចប្រជុំនៅព្រឹកថ្ងៃទី១៥ មិថុនា ស្អែកនេះទៀត៕