ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា សម្ដេច ចង់ឃើញស្នាដៃស្រាវជ្រាវ និក្ខេបបទ របស់និស្សិតខ្មែរ រៀនចប់នៅក្នុងក្រៅប្រទេស ត្រូវបានយកទៅដាក់ ក្នុងបណ្ណាល័យទូទាំងប្រទេស ដើម្បីសម្រាប់អ្នកជំនាន់ក្រោយ និងជាពិសេស ដើម្បីជាឯកសារយោង ជៀសវាងការស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរសោះ តែទៅពឹងលើឯកសាររបស់បរទេស ។

នាឱកាសអញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់សញ្ញាបត្រជូនដល់ និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងប្រាប់គ្រូបង្រៀងថា ធ្វើគ្រូទាល់តែចេះ១១០% មិនអាចពឹងលើ Chat GPT ឬកម្មវិធីថ្មីជួយបង្រៀនជំនួស ១០០%នោះទេ។

សម្តេចបវរធិបតី ថា «ធ្វើគ្រូត្រូវចេះ ១០១% ធ្វើសិស្សអាចចេះ ៩៩% ម៉ាមេរៀនៗ យើងត្រូវត្រៀមលក្ខណៈ ១០១ ឬ១១០% ព្រោះយើងមិនអាចទៅឱ្យសិស្សសួរស្អីដែរយើងកត់នោះទេ គាត់សួរបែក គាត់សួរអ្វីបន្ថែមទៀត។ យើងត្រូវមានលទ្ធភាពដោះ»។

សម្តេចបវរធិបតី បន្ដថា «អញ្ចឹងការស្រាវជ្រាវ រៀបចំនូវឯកសារ ហើយជាពិសេស ខ្ញុំចង់ឃើញនូវស្នាដៃ និងលទ្ធផល របស់និស្សិត របស់បញ្ញវន្តយើង របស់កូនខ្មែរ ជាច្រើន ឯកសារនៅក្នុងប្រទេសយ៉ាងហោចណាស់ បណ្ណាល័យក្នុងប្រទេសរបស់យើង ឱ្យមានកាន់តែច្រើន ជៀសជាងស្រាវជ្រាវប្រវត្តសាស្ដ្រខ្មែរ នៅលើទឹកដីខ្មែរ សុទ្ធតែសៀវភៅបរទេស សរសេរឱ្យទៀត»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ