ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធកម្ពុជា បានមានប្រសាសន៍ថា នៅកម្ពុជាមានតែរាជរដ្ឋាភិបាលមួយគត់ ដែលមានសិទ្ធិសម្រេចគ្រប់យ៉ាងក្នុងការបញ្ជាកងទ័ព ប៉ុន្តែភាគីថៃវិញ រដ្ឋាភិបាលថៃ និយាយអ្វីក៏កងទ័ពមិនស្ដាប់នោះទេ ។

សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងបែបនេះ នាឱកាសអញ្ជើញថ្លែងសារពិសេសទៅកាន់ជនរួមជាតិក្នុងសម័យប្រជុំពេញអង្គលើកទី ៣ ព្រឹទ្ធសភា នីតិកាលទី ៥ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។

សម្តេចតេជោ បន្ដថា នៅថៃ រាជរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីគ្មានសិទ្ធិបញ្ជាការងារនោះឡើយ ផ្ទុយទៅវិញកម្ពុជា មានសំឡេងជាធ្លុងជាមួយរាជរដ្ឋាភិបាល។

សម្តេចតេជោ បន្ថែមថា ថៃ យល់ខុសហើយ ដែលពង្រីកជម្លោះព្រំដែនពីមុំ៣ ដល់វិស័យដទៃទៀត រួមទាំងពាណិជ្ជកម្ម។

លើសពីនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីជម្លោះព្រំដែននៅឆ្នាំ២០០៨ ក្នុងកិច្ចប្រជុំមេគង្គ-ជប៉ុន នៅតូក្យូ អតីតនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វេចាជីវ៉ា ប្រកាសបិទព្រំដែន សម្តេចបានប្រកាសឈប់ប្រើទំនិញថៃ។ ក្រោយសម្តេចប្រកាសបែបនេះ ខាងមិនហ៊ានបិទព្រំដែននោះទេ ចុះហេតុអ្វីពេលនេះហ៊ានបិទ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ