លោក ស សុខា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ
12 ម៉ោង មុន
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ នេះ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាង លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ លោក ស សុខា ក៏បានឧបត្ថម្ភថវិកា ចំនួន ១ម៉ឺនដុល្លារ ជូនដល់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ ដើម្បីទិញកុំព្យូទ័រ ដាក់តាមទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុង ស្រុក ទាំង៩ នៃខេត្តបន្ទាយមានជ័យ សម្រាប់ឱ្យសមាជិក សមាជិកា បំពេញការងារប្រចាំថ្ងៃ និងបើកវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រខ្លីៗ ដោយឥតគិតថ្លៃ ដល់សិស្ស និស្សិត យុវជន យុវនារី ក្នុងមូលដ្ឋាន៕