កោះកុង ៖ ចាប់ពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ ថៃបានច្រកទ្វារអន្តរជាតិចាំយាម ខេត្តកោះកុងថា បើកដំណើរការធម្មតា តែភាគីថៃ បន្ថយម៉ោងបើកដោយបើកចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល។

គួរឱ្យដឹងថា លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុក ថា ចាប់ពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ សម្រាប់ច្រកទ្វារអន្តរជាតិចាំយាម ថៃនឹងបើកដំណើរការចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៤រសៀល។

បើតាម លោកស្រី អភិបាលខេត្តកោះកុង, រាល់ដងច្រកទ្វារអន្តរជាតិមួយនេះ បើកដំណើរការចាប់ពីម៉ោង ៦ព្រឹករហូតដល់ម៉ោង១០យប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ