ភ្នំពេញ ៖ សហព័ន្ធប្រដាល់គុនខ្មែរ បានចេញសេចក្ដីប្រកាសមុននេះនៅហ្វេកសបុកផេករបស់សហព័ន្ធចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នេះទៅបណ្ដាស្ថានីយទូរទស្សន៍ និងក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ទាំងអស់ត្រូវបញ្ឈប់ការគូរាល់កីឡាករ កីឡាការិនីជនជាតិថៃរហូតមានការជូនដំណឹងជាថ្មីពីសហព័ន្ធផ្ទាល់។
កន្លងទៅនៅតាមបណ្ដាស្ថានីយទូរទស្សន៍មួយចំនួននៅកម្ពុជាគឺមានកីឡាករ កីឡាការិនីថៃជាច្រើនដែលមកចូលរួមប្រកួតមិត្តភាព និងដណ្ដើមពាន ខ្សែក្រវាត់ជាច្រើនកម្មវិធី។ ប៉ុន្តែស្ថានីយទូរទស្សន៍មួយចំនួនក៏មិនយកកីឡាករថៃមកប្រកួតជាយូរមកហើយដែរ។
បញ្ជាក់ដែរថា ការប្រកាសឲ្យបញ្ឈប់ការចាប់គូចំពោះកីឡាករ កីឡាការិនីថៃ នេះស្របពេលកម្ពុជា-ថៃ កំពុងមានបញ្ហាតានតឹងរឿងព្រំដែនរវាងគ្នា៕