ភ្នំពេញ ៖ លោកស្រី យន់ ចិន្ដា នាយិកាក្រុមហ៊ុន វ៉ាយ.ស៊ី នេតឈ័រ ( Y.C NATURE ) ដែលជាក្រុមហ៊ុនផលិត ប្រេងកូឡានិងប្រេងខ្យល់ខ្មែរ សញ្ញាដំរី៥ (5ELEPHANTS)ទទួលបានពានរង្វាន់ GREAT LEADERSHIP CEO EXCELLENCE 2025 បានរៀបចំឡើងដោយស្ថាប័ន ASIA PRESTIGE 50 UNDER 50 CEO EXCELLENCE AWARD 2025 និងបានប្រព្រឹត្តធ្វើឡើងនៅសណ្ឋាគារ HYATT រាជធានីភ្នំពេញកាលពីចុងខែឧសភា កន្លងទៅនេះ ។ 

ការផ្ដល់នូវពានរង្វាន់នេះ គឺជាការទទួលខុសត្រូវចំពោះការដឹកនាំដ៏ឆ្លាតវៃរបស់លោកស្រី យន់ ចិន្ដា ដែលលោកស្រីមានចក្ខុវិស័យច្បាស់លាស់ និងបានដឹកនាំក្រុមការងារ និងក្រុមហ៊ុនរបស់ខ្លួនដើរតាមផែនការតូចធំ យ៉ាងមានប្រសិទ្ធិបំផុត និងឆ្ពោះទៅមុខយ៉ាងឆាប់រហ័ស ទើបមានការទទូលស្គាល់ថ្នាក់អន្តរជាតិនេះ។
ពានរង្វាន់ GREAT LEADERSHIP CEO EXCELLENCE 2025 មិនមែនជាការងាយស្រួលនោះទេ ខណៈមានបេក្ខជនដាក់ពាក្យប្រកួតប្រជែងប្រមាណជាង១៦០០នាក់មកពី៣៩ប្រទេស ប៉ុន្តែចុងក្រោយសម្រេចជ្រើសរើសយកតែ៥០នាក់ប៉ុណ្ណោះ មកពីប្រទេសចំនួន២៦ ដើម្បីរៀបចំពីធីប្រគល់ ទទួលនៅប្រទេសកម្ពុជា ក្នុងនោះក៏មាននាយិកាក្រុមហ៊ុន វ៉ាយ.ស៊ី នេតឈ័រ ( Y.C NATURE )ម្នាក់ដែរ ។ 

កត្តាដែលស្ថាប័ន រៀបចំពានរង្វាន់នេះសម្រេចផ្ដល់ជូនលោកស្រីយន់ ចិន្តា នាយិកាក្រុមហ៊ុនវ៉ាយ.ស៊ី នេតឈ័រ ( Y.C NATURE)  ដោយសារតែ ក្រុមហ៊ុនបានដាក់ចេញនូវគោលដៅដើម្បីជួយដល់សង្គមច្បាស់លាស់ ក្នុងនោះតាមរយៈការដឹកនាំរបស់លោកស្រី យន់ ចិន្តា ប្រាក់ចំណូលដែលបានមកពីការលក់ប្រេងកូឡាចំនួន១ក្លង ក្រុមហ៊ុននឹងត្រូវបរិច្ចាគចំនួន ២០០រៀល ដើម្បីផ្ដល់ជូនដល់អង្គការកុមារពិការខួរក្បាល អូទីសឹម ( KPF) ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ