ភ្នំពេញ៖ កន្ធាយក្បាលកង្កែប គឺជាសត្វមួយប្រភេទដែលរងគ្រោះថ្នាក់ជិតផុតពូជជាស កលទៅហើយ។បើតាម អង្គការUSAIDបានបញ្ជាក់កាលពីល្ងាចថ្ងៃទី១៤ ខែមិថុនាថា មូលហេតុចំបងដែលបានគំរា មកំហែង ដល់កន្ធាយក្បាលកង្កែបនេះ គឺការប្រមូលពងរបស់វាយកទៅបរិភោគនិងកា រនេសាទសម្រាប់ត ម្រូវកា រក្នុងស្រុកនិងនាំចេញទៅប្រទេសជិតខាង។

ដោយសារតែមូលហេតុខាងលើនេះហើយទើបគម្រោងUSAID ព្រៃឡង់បៃតងបានផ្តល់ការគាំទ្រ ដល់ សហគមន៍នេសាទតាមដងទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែងនិង ខេត្តក្រចេះដើម្បីធ្វើការល្បា តដើម្បីកា រពារសត្វនេះ ហើយគោលបំណងនៃការល្បាតគឺដើម្បីបញ្ឈប់សកម្ម ភាពនេសាទខុសច្បាប់នៅ ក្នុងសហគមន៍នេសាទ និងរឹបអូសឧបករណ៍នេសាទខុសច្បាប់ចេញពីទន្លេ។

ទន្ទឹមនឹងនេះដែរ ក្រុមល្បាតក៏បានធ្វើការដើម្បីធានាថាគ្មានការប្រមូលកន្ធាយក្បាលកង្កែបឬពងរបស់វា ហើយក៏មិនមានសកម្មភាពនេសាទខុសច្បាប់ណាមួយកើតឡើង នៅក្នុងតំបន់ដែលមានកន្ធាយក្បាល កង្កែបក្នុងរដូវបន្តពូជផងដែរ។ 

សូមជម្រាបជូនដែរថា ដោយមានការគាំទ្រពីគម្រោងUSAID ព្រៃឡង់ ដើម្បីឱ្យសហគមន៍នេសាទ ធ្វើ ការល្បាតជាទៀ ងទាត់ដែលដឹកនាំដោយមន្រ្តីខណ្ឌរដ្ឋបាលជលផលថ្នាក់ខេត្ត ហើយបន្ថែមពី លើ ការលើកទឹកចិត្តដល់អ្នកដែលរកឃើញពងកន្ធាយក្បាលកង្កែបដើម្បីយកមកការពារ គេក៏សង្កេត ឃើញថាសំបុកពងរបស់វាមានការកើនឡើងពី៤៩ សំបុកដែលមានពងចំនួន១,៧៥៦ពង នៅឆ្នាំ២០២០ ដល់ ៦៦សំបុកដែលមានពងចំនួន ២,៤៩៨ គិតត្រឹមខែឧសភាឆ្នាំ ២០២១ ៕

សូមបញ្ជាក់ដែរថា កន្ធាយក្បាលកង្កែបដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាគឺភាគច្រើនរស់នៅតាម តំបន់មួយចំនួនតូចនៃទន្លេមេគង្គ៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ