ក្រុមហ៊ុន សូឡា អេន ជីភីអេស ( SolarGPS) បើកដំណើរការសេវាកម្មត្រួតពិនិត្យ និងតំឡើងជូនអតិថិជនឡើងវិញ ក្នុងភូមិសាស្ត្រតំបន់លឿង
ភ្នំពេញ ៖ ផ្អែកតាមតម្រូវការចាំបាច់របស់អតិថិជន ក្រុមហ៊ុន សូឡា អេន ជីភីអេស សម្រេចផ្ដល់សេវាកម្មត្រួតពិនិត្យ តំឡើងប្រព័ន្ធជីភីអេស និងការងារបច្ចេកទេសនានាជាធម្មតាឡើងវិញ ក្នុងតំបន់អនុញ្ញាតដោយអាជ្ញាធរមានសមត្ថកិច្ច ជូនអតិថិជន ស្ថិតក្នុងភូមិសាស្ត្រមានកម្រិតឆ្លងស្រាល (តំបន់លឿង) ឬភូមិសាស្ដ្រអនុញ្ញាតដោយមន្ដ្រីសមត្ថកិច្ច ក្នុងអំឡុងពេលបិទខ្ទប់។
សូមជម្រាបថា នាពេលថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ ដាក់ចេញវិធានការរដ្ឋបាល សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយបែងចែកជា តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រុមហ៊ុន សូឡា អេន ជីភីអេស ដែលសារព័ត៌មាន NP News ទទួលបាននាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា «សូមអតិជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន សម្រាប់ព័ត៌មានលំអិនសូមទំនាក់ទំន ង ភ្នាក់ងារបម្រើសេវាកម្មអតិថិជនតាមរយៈលេខទូរស័ព្ទ 023 96 68 68 , 069 33 99 67, 069 33 99 68។
អ្នកគ្រប់គ្រងផ្នែកទីផ្សារក៏បានបន្ថែមផងដែរថា បុគ្គលិកផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុនមានបទពិសោធន៍ការងារយូរឆ្នាំលើការតំឡើងឧបករណ៍ ព្រមទាំងបុគ្គលិកផ្នែកបម្រើអតិថិជនរង់ចាំឆ្លើយតបនូវបញ្ហាបច្ចេកទេស និងដោះស្រាយជូនអតិថិជនភ្លាមៗ ។
សូមរំលឹកផងដែរថា ការតំឡើងឧបករណ៍ GPS អតិថិជននឹងទទួលបានអត្ថប្រយោជន៍ ពីប្រពន្ធ័ GPS ដូចជា៖ អស់បារម្ភចំពោះការបាត់យានយន្ត ,អាចដឹងពីល្បឿន ក្នុងការបើកបរ ,អាចដឹងពីប្រវត្តិនៃការបើកយានយន្ត ទូទាំង២៥ រាជធានី-ខេត្ត ,អាចឆែកមើល ក្នុងទូរស័ព្ទដៃ ឫតាមរយ:កុំព្យូទ័រក៏បាន ជាដើម ៕