មនុស្សជិត ១ ពាន់លាននាក់ នៅទូទាំងពិភពលោកមានបញ្ហាផ្លូវចិត្ត ហើយមានមនុស្ស ១ នាក់ស្លាប់រៀងរាល់ ៤០ វិនាទីពីការធ្វើអត្តឃាត
តើអ្នកដឹងទេថា មនុស្សជិត ១ ពាន់លាននាក់ នៅទូទាំងពិភពលោកមានបញ្ហាផ្លូវចិត្ត ហើយមានមនុស្ស១ នាក់ស្លាប់រៀងរាល់ ៤០ វិនាទីពីការធ្វើអត្តឃាត?ប្រសិនបើអ្នកដឹងថានរណាម្នាក់កំពុងមានភាពតានតឹងផ្នែកផ្លូវចិត្ត សូមផ្តល់ភាពយកចិត្តទុកដាក់ ផ្តល់កំលាំងចិត្ត និងការគាំទ្រ។ ក្នុងករណីចាំបាច់ អ្នកត្រូវណែនាំពួកគេទៅកាន់អ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត។នេះបើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកកាលពីពេលថ្មីៗនេះ។
ដោយនៅប្រទេសកម្ពុជាយើងបរិមាណនៃអ្នកមានបញ្ហាផ្លូវចិត្តក៏មានច្រើនគួរសមដែរជារៀងរាល់ថ្ងៃ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឬពេទ្យរុស្ស៊ី ផ្ដល់ការប្រឹក្សានិងព្យាបាលដល់អ្នកជំងឺប្រមាណ១ពាន់នាក់។ ក្នុងនោះ អ្នកជំងឺប្រមាណពាក់កណ្ដាល គឺពី៣៥០នាក់ទៅ៧០០នាក់ទៅទទួលសេវាប្រឹក្សាពិគ្រោះនិងព្យាបាលជំងឺផ្លូវចិត្ត។
តើអ្វីទៅជាជំងឺផ្លូវចិត្ត ឬបញ្ហាផ្លូវចិត្ត ដែលជំងឺនេះ យើងឃើញតាមរយៈ ការថប់បារម្ភ អាការៈ ភ័យ រន្ធត់ ញ័រ បែកញើសស្អិត បេះដូងដើរញាប់ ស្រវាំង វិលមុខ សម្រាន្តមិនលក់ ភ្ញាក់ឡើងរន្ធត់ខ្លាំង ឮសូរសំឡេងអីឆាប់ភ័យនិងខ្លាចស្លាប់។ រីឯជំងឺធ្លាក់ទឹកចិត្ត អស់សង្ឃឹម តូចចិត្ត ចង់តែស្លាប់( មានកម្រិតទាប អ្នកខ្លះគ្រាន់តែគិតចង់ អ្នកខ្លះទៅធ្វើអត្តឃាតឬមនុស្សឃាតតែម្តង)៕SP